(ប៉េកាំង)៖ យុទ្ធនាការប្រឆាំងនឹងឧក្រិដ្ឋកម្មរបស់អាជ្ញាចិន ដែលបានធ្វើឡើងតាំងតែពីខែមករា ឆ្នាំ២០១៨ បានលុបបំបាត់ក្រុមម៉ាហ្វយ៉ា ១,០៨២នាក់ និងរូបអូសបានកាំភ្លើងសរុប ១,៦២០ដើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨។
គិតត្រឹមចន្លោះខែមករា រហូតដល់ខែវិច្ឆិកា អំពើក្រិដ្ឋកម្មតាមរយៈការប្រើប្រាស់កាំភ្លើង ឬគ្រឿងផ្ទុះនានាបានធ្លាក់ចុះពី ២៩.១ភាគរយបន្ថែម ខណៈអំពើឃាតកម្មវិញធ្លាក់មកនៅ ៦.៣ភាគរយ បើធៀបទៅនឹងឆ្នាំមុនៗ។ បន្ថែមពីលើនេះ បើគិតត្រឹមចុងខែវិច្ឆិកា ចំនួនបទល្មើសពាក់ព័ន្ធនឹងក្រុមមន្ត្រីដែលគប់គិតជាមួយក្រុមម៉ាហ្វយ៉ាមានរហូតដល់ ១១,៨២៩ករណី ប៉ុន្តែក្នុងនោះមនុស្ស ៨,២៨៨នាក់បានរងការពិន័យ និង ១,៦៤៩នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់តុលាការ។
គួរជម្រាមថា ដើម្បីទប់ស្កាត់កំណើនបទល្មើស អាជ្ញាធរចិនបានបង្កើនកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការត្រួតពិនិត្យ និងតាមដានមន្ត្រីថ្នាក់តំបន់មួយចំនួនដែលត្រូវបានគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងពួកឧក្រិដ្ឋជន។ ម្យ៉ាងវិញទៀតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០១៨ មន្ត្រីថ្នាក់ភូមិ ១,១៤១នាក់ ត្រូវបានគេរកឃើញថា មានទំនាក់ទំនងនឹងពួកឧក្រិដ្ឋជន និងត្រូវបានបណ្ដេញចេញ ពីតំណែងផងដែរ៕