(បង់ក្លាដេស)៖ គណបក្សកាន់អំណាចរបស់លោកស្រី Sheikh Hasina បានទទួលជោគជ័យយ៉ាងធំធេងនៅក្នុងការបោះឆ្នោត នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះបើតាមសារព័ត៌មាន AP ចេញផ្សាយនៅយប់ថ្ងៃអាទិត្យនេះ។
លោកស្រី Sheikh Hasina ជានាយករដ្ឋមន្រ្តីទី១០ របស់ប្រទេសបង់ក្លាដេស។ ការបោះឆ្នោតសកលនៅក្នុងប្រទេសបង់ក្លាដែស បានចាប់ផ្ដើមតាំងពីព្រឹកថ្ងៃអាទិត្យនេះ ដើម្បីជ្រើសសមាជិកសភារាប់រយនាក់ ខណៈមានរបាយការណ៍ថា មានមនុស្សរហូតដល់១៥នាក់បានស្លាប់ ដោយសារអំពើហិង្សាក្នុងថ្ងៃបោះឆ្នោត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី៣០ ខែធ្នូ ឆ្នាំ២០១៨។
គួរបញ្ជាក់ថា ប្រជាជនបង់ក្លាដែស១០៤លាននាក់ បានចុះឈ្មោះបោះឆ្នោត ហើយការិយាល័យបោះឆ្នោតជាង៤០,០០០កន្លែង បានបើកទ្វារនៅម៉ោង ៨៖០០នាទីព្រឹកថ្ងៃអាទិត្យ រហូតដល់មោង៤រសៀល៕