(ពិភពលោក)៖ ក្នុងប្រវត្ដិសាស្ដ្រសហរដ្ឋអាមេរិក គឺពោរពេញទៅដោយសង្គ្រាមដើម្បីការបង្រួបបង្រួមជាតិ និងបង្កើតជារដ្ឋក្នុងពេលបច្ចុប្បន្ន។ សង្គ្រាមបង្ហូរឈាមទាំង១០ ក្នុងប្រវត្តិសាស្ត្រ សហរដ្ឋអាមេរិក ជួយឱ្យអ្នកដឹងថា តើសហរដ្ឋអាមេរិកធ្វើឱ្យបាត់បង់មនុស្សប៉ុន្មាននាក់ ដើម្បីក្លាយជាមហាអំណាចដូចពេលបច្ចុប្បន្ន។
ខាងក្រោមនេះជាសង្គ្រាមបង្ហូរឈាមទាំង១០ ដែលមានមនុស្សស្លាប់ច្រើនបំផុត៖
១០៖ សង្គ្រាមហ្វីលីពីន និងអាមេរិក
* អ្នកស្លាប់សរុប៖ ៤២៣៤នាក់ (រាប់តែពលរដ្ឋអាមេរិកប៉ុណ្ណោះ)
* ចាប់ពីឆ្នាំ៖ ១៨៩៩ ដល់ឆ្នាំ១៩០២
* ហេតុផល៖ ដើម្បីកាន់កាប់លើប្រទេសហ្វីលីពីន។
៩៖ សង្គ្រាមអ៊ីរ៉ាក់ និងអាមេរិក
* ចំនួនអ្នកស្លាប់សរុប៖ ៤៤២៤នាក់ (រាប់តែពលរដ្ឋអាមេរិកប៉ុណ្ណោះ)
* ចាប់ពីឆ្នាំ៖ ២០០៣ ដល់ឆ្នាំ ២០១១
* ហេតុផល៖ សេចក្តីប្រកាសក្លែងក្លាយនៃរដ្ឋាភិបាលលោក Bush ថាអ៊ីរ៉ាក់ផលិតអាវុធប្រល័យលោក
៨៖ សង្គ្រាមម៉ិកស៊ិក និងអាមេរិក
* អ្នកស្លាប់សរុប៖ ១៣ ២៧១នាក់ (រាប់តែពលរដ្ឋអាមេរិកប៉ុណ្ណោះ)
* ចាប់ពីឆ្នាំ៖ ១៨៤៦ ដល់ឆ្នាំ១៨៤៨
៧៖ សង្គ្រាមឆ្នាំ១៨១២
* អ្នកស្លាប់សរុប៖ ២០ ០០០នាក់ (រាប់តែពលរដ្ឋអាមេរិកប៉ុណ្ណោះ)
* ចាប់ពីឆ្នាំ៖ ១៨១២ដល់ឆ្នាំ១៨១៥
* ហេតុផល៖ ដើម្បីទប់ស្កាត់ពាណិជ្ជកម្មអព្យាក្រឹតអន្តរជាតិរបស់ចក្រភពអង់គ្លេស។
៦៖ សង្គ្រាមបដិវត្តន៍សហរដ្ឋអាមេរិក
* អ្នកស្លាប់សរុប៖ ៣២៣២៤នាក់ (រាប់តែពលរដ្ឋអាមេរិកប៉ុណ្ណោះ)
* ចាប់ពីឆ្នាំ៖១៧៧៥ ដល់ឆ្នាំ ១៧៨៣
* ហេតុផល៖ ការយកពន្ធធ្ងន់ធ្ងរ និងការសម្លាប់រង្គាលរបស់ចក្រភពអង់គ្លេសលើសហរដ្ឋអាមេរិក។
៥៖ សង្គ្រាមកូរ៉េ
* អ្នកស្លាប់សរុប៖ ៣៦ ០០០នាក់ (រាប់តែពលរដ្ឋអាមេរិកប៉ុណ្ណោះ)
* ចាប់ពីឆ្នាំ៖ ១៩៥០ដល់ឆ្នាំ ១៩៥៣
* ហេតុផល៖ សង្គ្រាមបំបែករដ្ឋរវាងកូរ៉េខាងជើង និងខាងត្បូង។
៤៖ សង្គ្រាមវៀតណាម
* អ្នកស្លាប់សរុប៖ ៥៨ ០០០នាក់ (រាប់តែពលរដ្ឋអាមេរិកប៉ុណ្ណោះ)
* ចាប់ពីឆ្នាំ៖ ១៩៥៥ដល់ឆ្នាំ១៩៧៥
* ហេតុផល៖ សង្គ្រាមត្រជាក់ក្នុងតំបន់អាស៊ី។
៣៖ សង្គ្រាមលោកលើកទី១
* អ្នកស្លាប់សរុប ៖១១៦ ៥១៦នាក់ (រាប់តែពលរដ្ឋអាមេរិកប៉ុណ្ណោះ)
* ចាប់ពីឆ្នាំ៖ ១៩១៤ដល់ឆ្នាំ១៩១៨
* ហេតុផល៖ ការធ្វើឃាតព្រះអង្គម្ចាស់ Franz Ferdinand។
២៖ សង្គ្រាមលោកលើកទី២
* អ្នកស្លាប់សរុប៖ ៤១៨ ៥០០នាក់ (រាប់តែពលរដ្ឋអាមេរិកប៉ុណ្ណោះ)
* ចាប់ពីឆ្នាំ៖ ១៩៣៩ ដល់ឆ្នាំ១៩៤១
* ហេតុផល៖ ការឈ្លានពានអាឡឺម៉ងក្នុងប្រទេស ប៉ូឡូញ។
១៖ សង្គ្រាមស៊ីវិលអាមេរិក
* អ្នកស្លាប់សរុប៖ ៦២០០០០នាក់ (រាប់តែពលរដ្ឋអាមេរិកប៉ុណ្ណោះ)
* ចាប់ពីឆ្នាំ៖១៨៦១ដល់ឆ្នាំ១៨៦៥
* ហេតុផល៖ ការលុបបំបាត់របបទាសភាពក្នុងប្រទេស៕