ទស្សនាបណ្តុំរូបភាព ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨! (Photo inside)
29-12-2018 20:25
(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ភ្ញៀវទេសចរវៀតណាម០៣នាក់ និងជនជាតិអេហ្ស៊ីបម្នាក់ស្លាប់ ក្នុងករណីផ្ទុះគ្រាប់បែកបង្កៃត្រូវរថយន្តក្រុង នៅក្បែរតំបន់ប្រាសាទពីរ៉ាមីត Giza ក្នុងទីក្រុងគែរ។
២៖ រញ្ជួយដីកម្រិតធ្ងន់៧.២រ៉ិចទ័រ នៅក្រោមផ្ទៃសមុទ្រភាគខាងត្បូងប្រទេសហ្វីលីពីន ប៉ុន្តែពុំបានបង្កគ្រោះថ្នាក់អ្វីឡើយ។
៣៖ យន្តហោះផលិតដោយចិន C919 ទើបបញ្ចប់ការធ្វើតេស្តដោយជោគជ័យមួយគ្រឿងទៀត ដែលវាសមត្ថភាពប្រហែលគ្នានឹង Airbus A320 និង Being 737។
៤៖ មនុស្ស០៧នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍ភ្លើងឆេះផ្ទះនៅទីក្រុងម៉ិចស៊ីកូស៊ីធី នៃប្រទេសម៉ិចស៊ីកូ។
៥៖ អតីតអភិបាលរងខេត្តគួយចូវរបស់ចិន លោក Pu Bo ត្រូវយកទៅកាត់ទោសពីបទទទួលសំណូកជាលុយនិងទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់។
៦៖ សីតុណ្ហភាពនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង បន្តចុះដល់-១៩.៣អង្សាសេ។
៧៖ ស្ពានជានិមិត្តរូបដែលឆ្លងកាត់ទន្លេវែងបំផុតរបស់ចិន ត្រូវបានបើកឲ្យធ្វើចរាចរណ៍ឡើងវិញ នៅខេត្តណានជីង ភាគខាងកើតប្រទេសចិន បន្ទាប់ពីស្ថិតក្រោមការកែលម្អអស់រយៈពេល២៦ខែ។