(ម៉ានីល)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.២រ៉ិចទ័រ បានកើតមានឡើងនៅក្រោមផ្ទៃសមុទ្រភាគអាគ្នេយ៍នៃតំបន់ប្រជុំកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨។
គួរជម្រាបថា បើតាមកម្រិតរំញ័ររបស់វា តំបន់ឆ្នេរនៃប្រទេសហ្វីលីពីន និងឥណ្ឌូណេស៊ី ដែលនៅចម្ងាយ ៣០០គីឡូម៉ែត្រ ពីតំបន់រញ្ជួយផែនដីខាងលើ អាចរងការគំរាមកំហែងពីរលកយក្សស៊ូណាមិ។ ភ្លាមៗបែបនេះមិនទាន់មានព័ត៌មានណាមួយ បញ្ជាក់អំពីការខូចខាតជារួម និងជនរងគ្រោះនោះឡើយ៕