(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ការឆ្លងចរន្តអគ្គិសនីក្នុងទីក្រុងញូយ៉ក បញ្ចេញពន្លឺដូចក្នុងភាពយន្តហូលីវូដ។
២៖ បុរសជនជាតិអាមេរិកម្នាក់ ក្លាយជាមនុស្សដំបូងគេ ដែលបានធ្វើដំណើរផ្សងព្រេងឆ្លងកាត់ទ្វីបអង់តាក់ទិកតែម្នាក់ឯង។
៣៖ យន្តហោះផលិតដោយចិន C919 ទើបបញ្ចប់ការធ្វើតេស្តដោយជោគជ័យមួយគ្រឿងទៀត ដែលវាសមត្ថភាពប្រហែលគ្នានឹង Airbus A320 និង Being 737។
៤៖ រញ្ជួយដីកម្រិត៦.១រ៉ិចទ័រនៅភាគខាងកើតឥណ្ឌូណេស៊ី ប៉ុន្តែពុំបង្កគ្រោះនិងរលកស៊ូណាមិឡើយ។
៥៖ ក្រុមហ៊ុនអាកាសចរណ៍ស៊ីរី Cham Wings ដំណើរការជើងហោះហើរលើកទីមួយទៅកាន់ទុយណេស៊ី ក្រោយត្រូវផ្អាកអស់រាប់ឆ្នាំ ដោយសារតែការធ្លាក់ចុះដុនដាបនៃទំនាក់ទំនងទីក្រុងដាម៉ាស់ជាមួយបណ្តាប្រទេសអារ៉ាប់ ព្រោះតែសង្រ្គាមស៊ីវិល។
៦៖ ដុំបាល់នៅទីលាន Times Sqaure នៃទីក្រុងញូយ៉ក ទទួលបានការតុបតែង ដើម្បីត្រៀមសម្រាប់ការអបអរឆ្នាំថ្មី២០១៩។
៧៖ កងកម្លាំងរដ្ឋាភិបាលស៊ីរី ដណ្ដើមគ្រប់គ្រងទីក្រុង Manbij ឡើងវិញ ក្រោយអាមេរិកប្រកាសដកទ័ព។