(រីយ៉ាដ)៖ នាថ្ងៃព្រហស្បតិ៍នេះ ស្តេចអារ៉ាប៊ីសាអូឌីត ព្រះចៅសាល់ម៉ាន់ បានចេញព្រះរាជបង្គាប់ឲ្យរុះរើគណៈរដ្ឋមន្រ្តី និងបានតែងតាំងអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Ibrahim al-Assah ឲ្យកាន់តំណែងជារដ្ឋមន្រ្តីការបរទេសថ្មី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨។
ទន្ទឹមនឹងនេះ លោក Adel Jubeir ដែលជាប្រមុខការទូតចាស់ ត្រូវបានផ្លាស់ប្តូរឲ្យកាន់តំណែងជាអនុរដ្ឋមន្រ្តីការបរទេសវិញ ហើយលើសពីនេះទៀត កងឆ្មាំការពារជាតិអារ៉ាប៊ីសាអូឌីត ក៏ទទួលបានរដ្ឋមន្រ្តីថ្មីផងដែរ ដោយលោក Abdullah bin Bandar នឹងត្រូវឡើងមកគ្រប់គ្រងកងកម្លាំងនេះ ខណៈនៅមានមុខតំណែងជាច្រើនផ្សេងទៀត ដែលត្រូវបានធ្វើការដោះដូរ។
គួរជម្រាបថា ការរុះរើគណៈរដ្ឋមន្រ្តីនិងតំណែងមន្រ្តីជាន់ខ្ពស់នាថ្ងៃនេះ ត្រូវបានធ្វើឡើង ស្របពេលដែលព្រះចៅសាល់ម៉ាន់ បានចេញគោលការណ៍បង្កើតក្រុមប្រឹក្សានយោបាយនិងសន្តិសុខថ្មី៕