(អាហ្សង់ទីន)៖ ស្ត្រីជាជនជាតិអាហ្សង់ទីនម្នាក់ដែលត្រូវបានក្រុមជួញដូរមនុស្សចាប់ពង្រត់នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ត្រូវបាន ជួយសង្រ្គោះ និងអាចជួបជុំគ្រួសាររបស់ខ្លួនឡើងវិញហើយ ក្រោមប្រតិបត្តិការរួមគ្នាមួយរវាងប៉ូលិសអាហ្សង់ទីន និងបូលីវី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨។
កាលពីដំបូងឡើយ ទីតាំងដែលស្ត្រីវ័យ៤៥ឆ្នាំខាងលើស្ថិត មិនត្រូវបានគេដឹងរហូតដល់ឆ្នាំ២០១៨នេះ នៅពេលប៉ូលិសបានទទួល ព័ត៌មានថារូបនាងស្ថិតនៅក្នុងទីក្រុង Bermejo ភាគខាងត្បូងប្រទេសបូលីវី។ បន្ទាប់មកទៀត ប៉ូលិសអាហ្សង់ទីន និងបូលីវី បានកំណត់ទីតាំងផ្ទះដែលស្ត្រីរូបនេះត្រូវបានគេឃុំខ្លួន ហើយសង្រ្គោះរូបនាងនិងកូនប្រុសអាយុ៩ឆ្នាំម្នាក់ឱ្យមានសេរីភាពឡើងវិញ កាលពីដើមខែធ្នូកន្លងទៅ។
គួរបញ្ជាក់ថា ឈ្មោះស្ត្រីរងគ្រោះ និងកូនមិនទាន់ត្រូវគេបញ្ជាក់ឡើយ រីឯព័ត៌មានពាក់ព័ន្ធនឹងអ្នកចាប់ពង្រត់រូបគាត់កាលពីជាង៣២ឆ្នាំមុន ក៏មិនមានការបញ្ជាក់លម្អិតដែរ៕