(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អាជ្ញាធរស៊ីរីបានឲ្យដឹងថា មនុស្សជាង៤លាននាក់ក្នុងចំណោ ៦.៩លាននាក់ នៃប្រជាជនស៊ីរីដែលភៀសខ្លួនក្នុងស្រុក (ហៅកាត់ថា IDP) បានវិលត្រឡប់ទៅកាន់កន្លែងដើមរបស់ពួកគេវិញហើយក្នុងឆ្នាំ២០១៨នេះ៕
២៖ អាជ្ញាធរម៉ិចស៊ីកូបានឱ្យដឹងថា លោកស្រីអភិបាលរដ្ឋ Puebla និងស្វាមីរបស់លោកស្រី ដែលជាសមាជិកព្រឹទ្ធសភាមួយរូបផងដែរនោះ បានស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកស្រីបានស្បថចូលកាន់តំណែង៕
៣៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានយល់ព្រមបំពេញដំណើរទស្សនកិច្ចមកកាន់ប្រទេសតួកគីនៅឆ្នាំ២០១៩ ខាងមុខ ដើម្បីស្វែងរកកិច្ចសហការជាមួយតួកគី ក្នុងការដកកងទ័ពចេញពីស៊ីរីដោយរលូន៕
៤៖ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមិ នៅក្នុងប្រទេសឥណ្ឌូណេស៊ី បានកើនឡើងដល់ ៤២៩នាក់ហើយ ខណៈមនុស្សច្រើនជាង ១,៤០០នាក់ផ្សេងទៀតរងរបួស ខណៈចំនួនមនុស្សបាត់ខ្លួននៅមិនទាន់មានការបញ្ជាក់នោះឡើយ៕
៥៖ ការស្រាវជ្រាវថ្មីមួយដោយសមាគមវិទ្យាសាស្រ្តផ្ទៃសមុទ្រ នៃប្រទេសស្កុតឡែន (SAMS) បានរកឃើញថា ផ្ទាំងទឹកកកយក្សនៃកោះធំបំផុតទីពីរលើលោកគ្រីនឡែន (Greenland ដែលជាកម្មសិទ្ធិរបស់ដាណឺម៉ាក) កំពុងតែរលាយក្នុងអំឡុងរដូវរងា ដោយសារតែកម្តៅចេញពីផ្ទៃសមុទ្រ៕
៦៖ ហេតុការណ៍បំផ្ទុះអត្តឃាត និងបាញ់ប្រហារគ្នានៅក្រសួងការបរទេសលីប៊ី បានបណ្តាលឲ្យមនុស្សយ៉ាងតិច ០៥នាក់ស្លាប់។៕