(ទ្រីប៉ូលី)៖ ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណមួយក្រុម បានបើកការវាយប្រហារទាំងកម្រោល ទៅលើអគារក្រសួងការបរទេសលីប៊ី ដែលស្ថិតក្នុងរដ្ឋធានីទ្រីប៉ូលីនាថ្ងៃអង្គារនេះ។ នេះបើតាមបញ្ជាក់ពីសាក្សីនៅកន្លែងកើតហេតុ និងត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨។
គួរជម្រាបថា ភ្លាមៗបែបនេះមិនទាន់មានការបញ្ជាក់ច្បាស់លាស់ជាផ្លូវការនៅឡើយទេ អំពីស្ថានភាពជារួមនៅកន្លែងកើតហេតុ ព្រមទាំងចំនួនជនរងគ្រោះ។ ប៉ុន្តែមានការអះអាងជាបឋមថា ក្រុមខ្មាន់កាំភ្លើងខាងលើ គឺក្រុមបង្កការវាយប្រហារអត្តឃាត ដោយពួកគេបានបើកការបាញ់ប្រហារទៅលើក្រសួងការបរទេសលីប៊ី រួចបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯងនៅទីនោះជាក្រោយ៕