(អ៊ីស្លាម៉ាបាដ)៖ អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថានដែលធ្លាក់ពីអំណាច លោក ណាវ៉ាហ្ស ស្សារីហ្វ (Nawaz Sharif) ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល០៧ឆ្នាំ ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Indian Express នៅល្ងាចថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨។
លោក Sharif នាថ្ងៃចន្ទនេះត្រូវបានតុលាការប្រឆាំងអំពើពុករលួយ សម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ០៧ឆ្នាំ នៅក្នុងសំណុំរឿងពុករលួយនៃក្រុមហ៊ុនដែកថែប Al-Azizia Steel Mills ប៉ុន្តែរូបលោកបានរួចទោសពីសំណុំរឿងពុកនៃក្រុមហ៊ុនវិនិយោគទុន Flagship Investments។
គួរជម្រាបថា លោក Sharif ក៏មានជាប់ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយមួយផ្សេងទៀតផងដែរ ដែលទាក់ទិនការទិញអចលនទ្រព្យនៅទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស។ លោក Sharif ត្រូវបានតុលាការកំពូលប៉ាគីស្ថាន សម្រេចទម្លាក់ចេញពីតំណែងកាលពីខែកក្កដា ឆ្នាំ២០១៧៕