(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានឲ្យដឹងថា មានអាចម៍ផ្កាយមួយដុំរាងដូចជាសត្វដំរីទឹក បានហោះមកកាត់ផែនដីនាពេលថ្មីៗនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន ABC News នៅរសៀលថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨។
បើតាមអង្គការ NASA ដុំថ្មអវកាសមានឈ្មោះថា 2003 SD220 បានហោះកាត់ផែនដីក្នុងចម្ងាយ២.៩លានគីឡូម៉ែត្រ គឺប្រហែល៧.៥ដងនៃគម្លាតពីភពរបស់យើងទៅកាន់ឋានព្រះច័ន្ទ។ នេះជារយៈចម្ងាយកៀកផែនដីបំផុត ដែលអាចម៍ផ្កាយខាងលើធ្លាប់មកក្បែរភពយើង ក្នុងអំឡុងពេល៤០០ឆ្នាំកន្លងទៅនេះ។
គួរជម្រាបថា អាចម៍ផ្កាយ 2003 SD220 មានបណ្តោយប្រវែង១.៦គីឡូម៉ែត្រ។ វានឹងត្រឡប់មកក្បែរផែនដីជាថ្មីម្តងទៀតនៅឆ្នាំ២០៧០ ក្នុងរយៈចម្ងាយកៀកជាងលើកនេះបន្តិច៕