(ហ្សាការតា)៖ រហូតមកដល់ពេលនេះមានមនុស្សចំនួន២២២នាក់ហើយបានបាត់បង់ជីវិត និងរងរបួសជាង៨០០នាក់ ក្រោយមានករណីរលកយក្សស៊ូណាមិ វាយលុកយ៉ាងកក្រើកនៅតាមតំបន់ឆ្នេរនៃច្រកសមុទ្រ Sunda ប្រទេសឥណ្ឌូណេស៊ី កាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន RT Update នៅព្រលប់ថ្ងៃអាទិត្យនេះ។
ខាងក្រោមនេះជាវិដេអូបង្ហាញពីរលកយក្សស៊ូណាមិ វាយប្រហារទៅលើកន្លែងប្រគុំតន្រ្តីលេងកំសាន្តមួយកន្លែងក្បែរឆ្នេរសមុទ្រ៖