(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមាន​​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ គ្រោងឆ្អឹងសត្វល្មូនសមុទ្រដែលផុតពូជ៦៥លានឆ្នាំមុន ត្រូវដាក់តាំងបង្ហាញក្នុងសារមន្ទីរនៅអាហ្សង់ទីន។

២៖ ទីភ្នាក់ងារអវកាស NASA និង ESA រកឃើញ​​ផ្កាយក្មេង​ដែល​ទើប​ចាប់​កំណើត​ក្នុងកាឡាក់ស៊ី។

៣៖ ​យានអវកាសរុស្ស៊ី នាំយកក្រុមអវកាសយានិក០៣នាក់ ត្រឡប់ពីស្ថានីយអវកាសអន្តរជាតិ ISS ចុះមកដល់ផែនដី​វិញ​ដោយសុត្ថិភាព។

៤៖ Eastar Jet ក្លាយជាអាកាសចរណ៍​ដំបូងគេនៅឧបទ្វីបកូរ៉េ ដែលទទួលបានយន្តហោះដឹកអ្នកដំណើរ Boeing 737 Max 8។

៥៖ ភ្ញៀវទេសចរចិននៅប្រទេសថៃ កើនដល់១០លាននាក់។

៦៖ ស្ត្រីយ៉េមែនម្នាក់ទៅដល់រដ្ឋកាលីហ្វ័រញ៉ាហើយ ដើម្បីមើលមុខកូនប្រុសជិតស្លាប់ជាលើកចុងក្រោយ ក្រោយ​មាន​ការ​អនុញ្ញាតពីរដ្ឋាភិបាល​អាមេរិក។

៧៖ ចិន​បង្ហាញជំហរជំទាស់ និងព្រមាន​ធ្ងន់ៗចំពោះគំរោង​​អភិវឌ្ឍន៍​​ព្រមទាំងបំពាក់សព្វាវុធនៅទី​អវកាស ដោយ​រដ្ឋបាល​លោក ដូណាល់ ត្រាំ។