(ញូដេលី)៖ ទង្វើដ៏ស្មោកគ្រោក និងឃោរឃៅបំផុតមួយបានកើតមានឡើងនៅជាយក្រុងញូដេលីប្រទេសឥណ្ឌា ដោយមនុស្សប្រុសពីរនាក់បានធ្វើសកម្មភាពរំលោភលើសត្វសុនខញី (ឆ្កែ) មួយក្បាល ហើយបន្ទាប់ពីបំពេញចំណង់តណ្ហាដ៏ត្រេកត្រអាលរបស់ពួកខ្លួនឆ្អែតឆ្អន់ហើយ ក៏បានសម្លាប់សុនខនោះចោលយ៉ាងព្រៃផ្សៃថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨។
បុរសឃោរឃៅទាំងពីរនាក់នោះត្រូវគេរាយការណ៍ថា បានចាប់រំលោភសត្វសុនខខាងលើក្នុងសកម្មភាពសាហាវហួសពីរកអ្វីនឹងថ្លែង និងបានចង់ខ្សែអូសសត្វសុនខមួយក្បាលនោះ នៅពីក្រោយម៉ូតូរបស់ពួកគេ អស់ចម្ងាយជិត ០៣គីឡូម៉ែត្រ មុនពេលត្រូវគេឃាត់ឲ្យឈប់។ ទោះបីពេលនោះវានៅមានជីវិតក៏ដោយ បន្តិចក្រោយមកសុនខអភ័ព្វក៏បានងាប់។
គួរជម្រាបថា ជុំវិញករណីនេះប៉ូលិសឥណ្ឌា បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងជនទាំងពីរ ក្រោមច្បាប់ទប់ស្កាត់ការប្រព្រឹត្តអំពើឃោរឃៅទៅលើសត្វពាហនៈ ហើយជនដៃដល់ម្នាក់ក្នុងចំណោមនោះត្រូវបានចាប់ខ្លួន និងបានសារភាពទោសផងដែរ ខណៈអាជ្ញាធរកំពុងតាមរកជនសង្ស័យម្នាក់ទៀត។ ករណីរំលោភផ្លូវភេទលើស្ត្រីនៅឥណ្ឌាគឺជារឿងដ៏ល្បីល្បាញបំផុតមួយនៅអាស៊ី ហើយពេលនេះគឺឈានចូលដល់រំលោភសត្វពាហនៈថែមទៀត៕