(ពិភពលោក)៖ ក្នុងចំណោមរូបិយបណ្ណដែលមានតម្លៃទាបជាងគេទាំង១០ លើពិភពលោក ក្នុងនោះក៏មានលុយរៀលរបស់កម្ពុជាផងដែរ តែកម្ពុជាជាប់ត្រឹមចំណាត់ថ្នាក់ទី១០ប៉ុណ្ណោះ។ ដោយឡែកលុយដុងវៀតណាម ជាប់ចំណាត់ថ្នាក់ទី២ ខណៈដែលលុយអ៊ីរ៉ង់ជាប់ចំណាត់ថ្នាក់ទី១ជាលុយដែលមានតម្លៃទាបជាងគេ៖
១៖ លុយ Rial របស់ប្រទេស អ៊ីរ៉ង់ (កូដ៖ IRR ) ១$ ស្មើប្រហែល ៣៧៣៧៥.០១។
២៖ លុយ Dong របស់ប្រទេស វៀតណាម (និមិត្តសញ្ញា៖ ₫ កូដ៖ VND) ១$ ស្មើប្រហែល ២២៧៦៩.១៩ ₫
៣៖ លុយ Dobra របស់ប្រទេស Sao Tome and Principe (និមិត្តសញ្ញា៖ Db កូដ៖ STN ) ១$ ស្មើប្រហែល ១៩៩៣៧.០៧ Db
៤៖ លុយ Rupiah របស់ប្រទេសឥណ្ឌូណេស៊ី (និមិត្តសញ្ញា៖ Rpកូដ៖ IDR) ១$ ស្មើប្រហែល ១៣៧៧០.៦១ Rp
៥៖ លុយ Franc របស់ប្រទេស ហ្គីណេ (និមិត្តសញ្ញា៖ FG កូដ៖ GNF ) ១$ ស្មើប្រហែល ៩០៥៤.៨៣ FG
៦៖ លុយKip របស់ប្រទេស ឡាវ ( និមិសញ្ញា៖ ₭ កូដ៖ LAK ) ១$ ស្មើប្រហែល ៨២៨៩.៨២ ₭
៧៖ លុយ Som របស់ប្រទេស អូបេគីស្ថាន (កូដ៖ UZS) ១$ ស្មើប្រហែល ៨១៨៩.០០
៨៖ លុយ Leone របស់ប្រទេស សេរ៉ាឡេអូន (និមិត្តសញ្ញា៖ Le កូដ៖ SLL) ១$ ស្មើប្រហែល ៧៦៨០.០០ Le
៩៖ លុយ Guarani របស់ប្រទេសប៉ារ៉ាហ្គាយ (និមិត្តសញ្ញា៖ ₲ កូដ៖ PYG) ១$ ស្មើប្រហែល ៥៥៤៥ ₲
១០៖ លុយ Riel របស់ប្រទេសកម្ពុជា (និមិត្តសញ្ញា៖ ៛ កូដ៖ KHR) ១$ ស្មើប្រហែល ៤០០២.៩៣៛