(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ប្រេស៊ីលដាក់ដំណើរការនាវាមុជទឹកទីមួយដែលផលិតឡើងក្នុងស្រុកឈ្មោះថា Riachuelo។

 

២៖ ក្រុមចលនាអាវកាក់ពណ៌លឿង​ក្នុងប្រទេសបារាំង បន្តធ្វើបាតុកម្ម​នៅថ្ងៃសៅរ៍នេះ ដែលជាសប្តាហ៍ទី០៥ហើយ។

 

៣៖ ​នាយករដ្ឋមន្រ្តីអូស្រ្តាលី ប្រកាសទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល។

 

៤៖ លោក ដូណាល់ ត្រាំ ជ្រើសតាំង​លោក Mick Mulvaney ជានាយឧុទ្ទកាល័យសេតវិមានបណ្តោះអាសន្ន។

 

៥៖ នាយករដ្ឋមន្រ្តីស្រីលង្កា លោក Rajapaksa ចុះចេញពីតំណែង ដើម្បីបញ្ចប់វិបត្តិនយោបាយចម្រូងចម្រាស។

 

៦៖ Facebook ប្រកាសថារូបថតឯកជនរបស់អ្នកប្រើប្រាស់ជិត៧លាននាក់ ត្រូវបានលេចធ្លាយ​ដោយសារបញ្ហា Error។

 

៧៖ ក្រុមយន្តហោះទម្លាក់គ្រាប់បែក Tu-160 វិលត្រឡប់ពីវេណេស៊ុយអេឡា មកដល់រុស្ស៊ីវិញ។