(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ទីបំផុតប៉ូលិសបារាំងបាញ់សម្លាប់ខ្មាន់កាំភ្លើងម្នាក់ ក្រោយពីរូបគេបានបាញ់សម្លាប់មនុស្ស០៣នាក់នៅក្នុងផ្សារទីក្រុង Strasbourg កាលពីដើមសប្តាហ៍នេះ។
២៖ ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក Ma Zhaoxu ក្នុងកិច្ចប្រជុំសន្តិសុខ UN ស្នើឲ្យលើកកម្ពស់ស្ថានការណ៍មនុស្សធម៌នៅស៊ីរី។
៣៖ មេដឹកនាំសហភាពអឺរ៉ុប ប្រាប់នាយករដ្ឋមន្រ្តីអង់គ្លេសថា កិច្ចព្រមព្រៀង Brexit មិនអាចចរចាឡើងវិញបានឡើយ។
៤៖ បណ្តាញ YouTube ចាត់វិធានការកាន់តែក្តៅដោយ លុបចោល Channel សរុប១.៦៧លាន ព្រោះតែបង្ហោះវីដេអូជាលក្ខណៈក្លែងបន្លំ, Spam, Scam ឬរឿងក្តៅសាច់ជាដើម។
៥៖ ការសិក្សាថ្មីបង្ហាញថាចំនួនត្រីឆ្លាមគ្រប់ប្រភេទកំពុងថយចុះ នៅតំបន់ឆ្នេរភាគខាងកើតអូស្ត្រាលី។
៦៖ រុស្ស៊ីសម្រេចជ្រើសរើសក្រុង Vladivostok ជារដ្ឋធានីថ្មីប្រចាំតំបន់ចុងបូព៌ា (Far East) របស់ខ្លួន។
៧៖ ឧក្រិដ្ឋជនចិនឈ្មោះ Jiang Lei ដែលត្រូវប៉ូលិសអន្តរជាតិ Interpol តាមចាប់តាំងពីឆ្នាំ២០០៧ ទីបំផុតចូលប្រគល់ខ្លួនឲ្យអាជ្ញាធរចិន។