(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ គ្រោះថ្នាក់រថភ្លើងនៅទីក្រុងអង់ការ៉ាប្រទេសតួកគី បង្កឲ្យមនុស្ស០៩នាក់ស្លាប់និងរបួស៤៧។
២៖ រុស្ស៊ីបញ្ជាយន្តហោះទម្លាក់គ្រាប់បែក Tu-160 ហោះហើរពីលើតំបន់សមុទ្រការីបៀន ចំពោះមុខការរិះគន់ធ្ងន់ៗពីអាមេរិក។
៣៖ គ្រោះទឹកជំនន់នៅភាគកណ្តាលវៀតណាម ផ្តាច់ជីវិតមនុស្សកើនដល់១៣នាក់។
៤៖ រណ្តៅសាកសពធំៗ០៧កន្លែង ត្រូវបានរកឃើញនៅទីតាំងក្នុងប្រទេសស៊ីរី ដែលធ្លាប់គ្រប់គ្រងដោយក្រុមភេរវករ ISIS។
៥៖ អតីតមេធាវីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺលោក Michael Cohen ត្រូវតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ៣ឆ្នាំ។
៦៖ រដ្ឋាភិបាលស្លូវ៉ាគីចុះកិច្ចសន្យាជាមួយក្រុមហ៊ុនអាមេរិក Lockheed Martin ដើម្បីទិញយន្តហោះចម្បាំង F-16 ចំនួន១៤គ្រឿង។
៧៖ ប្រទេសចិនប្រារព្ធទិវាជាតិនៃការចងចាំ ការសម្លាប់រង្គាលប្រជាជនចិនក្នុងទីក្រុងណានជីង។