(ណានជីង)៖ ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះបានប្រារព្ធខួបលើកទី ៥ នៃទិវាជាតិចងចាំនៃការសម្លាប់រង្គាលប្រជាជនចិន ពីសំណាក់កងទ័ពជប៉ុននៅក្នុងទីក្រុងណានជីង ខណៈបទបញ្ញតិស្ដីពីការការពារទិវាជាតិមួយនេះ ត្រូវចូលជាធរមាន។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨។
បទបញ្ញតិខាងលើត្រូវបានអនុម័តនៅឯសម័យប្រជុំពេញអង្គ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ទីក្រុងណានជីង នៃសភាប្រជាជន ចិនកាលពីចុងខែវិច្ឆិកា កន្លងទៅ។ ម្យ៉ាងវិញទៀត អនុឡោមតាមបទបញ្ញតិនេះ អ្នកដែលប្រមាថជនរងគ្រោះ ឬបដិសេធការសម្លាប់រង្គាលក្នុងទីក្រុងណានជីង ព្រមទាំងអ្នកដែលថតរូបភាព ឬក៏វីដេអូក្នុងសម្លៀកបំពាក់ឯកសណ្ឋានជាកងទ័ពជប៉ុន នៅ ស្កូកគោរពវិញ្ញាណក្ខន្ធ គឺត្រូវបានហាមឃាត់ ហើយអ្នកល្មើសនឹងត្រូវជាប់ពិន័យ។
គួររំលឹកថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៣៧ កងទ័ពជប៉ុនបានវាយដណ្ដើមយកទីក្រុងណានជីង ហើយក្នុងអំឡុងពេល០៦សប្ដាហ៍បន្ទាប់ កងទ័ពជប៉ុនបានសម្លាប់រង្គាលប្រជាជនចិនក្នុងទីក្រុងមួយនេះអស់ ៣០០,០០០នាក់ ដែលពួកគេសុទ្ធសឹងជាយោធា និងជនស៊ីវិល៕