សហរដ្ឋអាមេរិក៖ តម្លៃប្រេងឆៅនឹងបន្តធ្លាក់ចុះខ្លាំងថែមទៀតនៅឆ្នាំ២០១៩ ដោយសារតែកំណើននៃការបូម
12-12-2018 15:11
(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារព័ត៌មានវិស័យថាមពលអាមេរិក (EIA) បានឲ្យដឹងនាថ្ងៃអង្គារសប្តាហ៍នេះថា តម្លៃប្រេងឆៅបានធ្លាក់ចុះយ៉ាងគំហុកក្នុងខែវិច្ឆិកា ហើយនឹងបន្តធ្លាក់ចុះកាន់តែខ្លាំងថែមទៀតនៅក្នុងឆ្នាំ២០១៩ ដោយសារតែកំណើននៃការផលិតប្រេង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨។
ថ្លៃលក់ភ្លាមៗនៃប្រេងឆៅ Brent ក្នុងខែវិច្ឆិកា បានធ្លាក់ចុះ១៦ដុល្លារបន្ថែមទៀតពីខែតុលា មកនៅត្រឹមជាតម្លៃមធ្យមតែ ៦៥ដុល្លារក្នុងមួយបារ៉ែល ដែលជាគម្លាតធ្លាក់ចុះប្រចាំខែធំបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជិត ០៤ឆ្នាំកន្លងទៅនេះ។ ទីភ្នាក់ងារ EIA បានសម្លឹងមើលឃើញថា ការផលិតប្រេងឆៅរបស់អាមេរិកមានកម្រិតជាមធ្យម ១១.៥លានបារ៉ែលក្នុងមួយខែក្នុងខែវិច្ឆិកា ដែលជាការកើនឡើងដល់ទៅ ១៥០,០០០បារ៉ែលធៀបនឹងខែតុលា។ កំណើននេះភាគច្រើនគឺដោយសារតែ ការចាប់ផ្តើមប្រតិបត្តិការជាធម្មតាឡើងវិញ នៃអណ្តូងបូមប្រេងអាមេរិក ដែលបានរងផលប៉ះពាល់ពីព្យុះ។
គួរជម្រាបថា រីឯសម្រាប់ចក្ខុវិស័យឆ្នាំ២០១៩ EIA បានរំពឹងថា ប្រេងឆៅ Brent នឹងមានថ្លៃលក់ភ្លាមៗជាមធ្យមត្រឹមតែ ៦១ដុល្លារប៉ុណ្ណោះក្នុងមួយបារ៉ែល៕