BREAKING NEWS: បារាំងរឹតបន្តឹងសន្តិសុខ ក្រោយមនុស្ស០៣នាក់ស្លាប់ក្នុងការបាញ់ប្រហារនៅឯទីក្រុង Strasbourg (Video inside)
12-12-2018 09:05
(ប៉ារីស)៖ រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក Christophe Castaner នៅថ្ងៃពុធនេះបានឱ្យដឹងថាមនុស្ស០៣នាក់ ត្រូវបាន សម្លាប់នៅក្នុងការបាញ់ប្រហារនៅឯផ្សារ Christmas មួយកន្លែងក្នុងទីក្រុង Strasbourg ខណៈកងកម្លាំងសន្តិសុខ ៣៥០នាក់ កំពុងតាមប្រម៉ាញ់ខ្មាន់កំាភ្លើងដែលកំពុងរត់គេចខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានលោក Castaner បានបញ្ជាក់ទៀតថាមនុស្ស១២នាក់ ក៏បានរងរបួសផងដែរ តែមិនបាន បញ្ជាក់លម្អិតបន្ថែមនោះទេ ដោយគ្រាន់តែនិយាយថាអាជ្ញាធរបារាំង បាននិងកំពុងរឹតបន្តឹងសន្តិសុខ ក៏ដូចជាបង្កើនការការ ពារនៅតាមផ្សារ Christmas នានា៕