(តូក្យូ)៖ យោធាអាមេរិកនៅថ្ងៃអង្គារនេះ បានប្រកាសថាកងម៉ារីនចំនួន៥នាក់ដែលបានបាត់ខ្លួនក្នុងគ្រោះថ្នាក់យន្ដហោះ យោធាពីរគ្រឿងបុកទង្គិចគ្នា និងធ្លាក់ចូលសមុទ្ររបស់ជប៉ុន កាលពីសប្ដាហ៍មុន បានបាត់បង់ជីវិត ហើយនេះធ្វើឱ្យចំនួន
អ្នកស្លាប់កើនដល់៦នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨។
យន្ដហោះចម្បាំងធុន F/A-18 ផ្ទុកមនុស្ស២នាក់ និងយន្ដហោះចាក់ប្រេង KC-130 ផ្ទុកមនុស្ស៥នាក់ បានបុកទង្គិចគ្នាក្នុង អំឡុងពេលហ្វឹកហាត់ចាក់ប្រេងកាលពីថ្ងៃទី៦ ខែធ្នូកន្លងទៅ។ ក៏ប៉ុន្តែយោធាអាមេរិកមិនបានទទួលស្គាល់ព័ត៌មាននេះទេ រីឯ មូលហេតុនៃគ្រោះថ្នាក់នេះក៏មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយដែរ។
គួរជម្រាបថា បើតាមការទទួលស្គាល់របស់យោធាអាមេរិកនៅថ្ងៃអង្គារនេះ ចំនួនមនុស្សស្លាប់នៅក្នុងគ្រោះថ្នាក់ខាងលើ បាន កើនដល់៦នាក់ និងមានតែមនុស្សម្នាក់ប៉ុណ្ណោះនៅរស់រាន្តមានជីវិត៕