(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ ព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ទីបំផុតយានអវកាស Voyager-2 របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានចេញផុតពីដែនសីមារបស់ព្រះអាទិត្យ ហើយឈានចូលដល់តំបន់ចន្លោះប្រព័ន្ធផ្កាយ ដែលគេហៅថា «Interstellar Space» ដូចយានភ្លោះរបស់វា គឺ Voyager-1 ដែរហើយ៕
២៖ យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីធុន Tu-160 ចំនួន ០២គ្រឿង ត្រូវបានបញ្ជូនទៅដល់វេណេស៊ុយអេឡា បន្ទាប់ពីប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌីរ៉ូ បានអះអាងកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកកំពុងរៀបចំគម្រោងធ្វើរដ្ឋប្រហារនៅក្នុងប្រទេសលោក៕
៣៖ ក្រសួងការពារជាតិអាមេរិក នឹងដកកងទ័ពរាប់រយនាក់ចេញពីព្រំដែនភាគខាងត្បូងជាប់ប្រទេសម៉ិចស៊ីកូ ក្នុងពេលឆាប់ៗនេះ៕
៤៖ គ្រោះរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រ បានវាយប្រហារលើតំបន់ឆ្នេរនៃកោះ សាំងវិច (Sandwich) ភាគខាងត្បូង ក្នុងមហាសមុទ្រអាត្លង់ទិកនៅម៉ោង ១០៖២៦នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅទីក្រុងប៉េកាំង) ដែលជាតំបន់មានមនុស្ស រស់នៅតែជាង ៣០នាក់ប៉ុណ្ណោះ (តួលេខឆ្នាំ២០១០)៕
៥៖ អាជ្ញាធរអាមេរិក បានចាប់ខ្លួនមនុស្ស៣២នាក់ ក្នុងបាតុកម្មតវ៉ាមួយរៀបចំឡើងក្រុមសមាគមឈ្មោះ Quaker នៅឯតំបន់ព្រំដែនជាប់ម៉ិចស៊ីកូ៕
៦៖ នៅទីបំផុត ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង បានសម្រេចចិត្តប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ផ្នែកសេដ្ឋកិច្ច និងសង្គមនៅថ្ងៃចន្ទសប្ដាហ៍នេះ ដើម្បីទប់ទល់នឹងបាតុកម្មដ៏ហិង្សារបស់ក្រុមបាតុករអាវកាក់ពណ៌លឿង៕