(ប៉េកាំង)៖ គ្រោះរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រ បានវាយប្រហារលើតំបន់ឆ្នេរនៃកោះ សាំងវិច (Sandwich) ភាគខាងត្បូងក្នុងមហាសមុទ្រអាត្លង់ទិកនៅម៉ោង ១០៖២៦នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅទីក្រុងប៉េកាំង) ដែលជាតំបន់មានមនុស្សរស់នៅតែជាង ៣០នាក់ប៉ុណ្ណោះ (តួលេខឆ្នាំ២០១០)។ នេះបើតាមមជ្ឈមណ្ឌលបណ្ដាញតាមដានគ្រោះរញ្ជួយដីចិន (CENC) ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីហួរ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨។
យោងតាម CENC គ្រោះរញ្ជួយដីនេះស្ថិតនៅលើមានរយៈទទឹងខាងត្បូង ៥៨.៣៤ដឺក្រេ និងរយៈបណ្ដោយខាងលិច ២៦.៥៤ដឺក្រេ។ គ្រោះរញ្ជួយដីនេះត្រូវបានគេអះអាងថា កើតឡើងនៅតំបន់ដាច់ស្រយាលមួយប៉ុណ្ណោះ នៃកោះសាំងវិច ដែលស្ថិតនៅភាគខាងជើងទ្វីបអង់តាក់ទិក នៃប៉ូលខាងត្បូងភពផែនដី ខណៈពុំមានការព្រមានណាមួយថា នឹងអាចកើតមានរលកយក្សស៊ូណាមិនោះឡើយ៕