(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាមេរិកបានឱ្យដឹងនៅថ្ងៃចន្ទនេះថា ព្យុះព្រិលដែលកំពុងវាយប្រហារលើរដ្ឋភាគអាគ្នេយ៍
សហរដ្ឋអាមេរិកបានផ្ដាច់ជីវិតមនុស្សម្នាក់ និងបណ្ដាលឱ្យប្រជាជនរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨។ ព្រមពេលជាមួយគ្នា ការប្រកាសភាពអាសន្នក៏ត្រូវបានធ្វើឡើងផងដែរនៅក្នុងរដ្ឋ North Carolina ជាទីដែលព្រិលត្រូវបាន គេរាយការណ៍ថាមានកម្រាស់ ០.៥ម៉ែត្រកាលពីចុងសប្ដាហ៍កន្លងទៅ និងមានបុរសម្នាក់បានស្លាប់បន្ទាប់ពីដើមឈើមួយដើម ដួលសង្កត់។ មិនតែប៉ុណ្ណោះ ជើងហោះហើរជាច្រើនក៏ត្រូវលុបចោលទៀតផង ដោយសារតែអាកាសធាតុដ៏អាក្រក់នេះ។
គួរបញ្ជាក់ថា ប្រជាជនច្រើនជាង ៣០០,០០០នាក់ កំពុងគ្មានអគ្គិសនីប្រើប្រាស់នៅក្នុងរដ្ឋ North Carolina, South Carolinas, Alabama, Tennessee និងរដ្ឋ Georgia៕