ទស្សនាវីដេអូនៃការបង្ក្រាបមហាបាតុកម្មយ៉ាងព្រៃផ្សៃ ដោយកងកម្លាំងប៉ូលិសបារាំង (Video inside)
10-12-2018 09:56
(ប៉ារីស)៖ មហាបាតុកម្មលើកទី ៤ នាចុងសប្តាហ៍មុននេះ ប្រឆាំងនឹងប្រេងសាំងឡើងថ្លៃ និងការដឹកនាំរបស់ប្រធានាធិបតីលោក ម៉ាក្រុង នោះបានឈានទៅរកអំពើហិង្សាកាន់តែខ្លាំង ឡើងៗហើយ ខណៈបណ្តាញសារព័ត៌មានអន្តរជាតិធំៗ បានចាប់បានរូបភាព និងសកម្មភាពនៃការបង្ក្រាបយ៉ាងសាហាវព្រៃផ្សៃ ដោយកងកម្លាំងសន្តិសុខបារាំង ទៅលើក្រុមប្រជាជនដែលចូលរួមមហាបាតុកម្ម ដោយមានទាំងការវាយតប់បង្ហូរឈាម និងអំពើហិង្សាលើរូបរាងកាយផ្សេងៗទៀត ដែលត្រូវបានចាត់ទុកជាការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរបំផុត នៅប្រទេសប្រជាធិបតេយ្យធំមួយប្រចាំទ្វីបអឺរ៉ុបនេះ។ នេះបើតាមខ្សែវីដេអូពីបណ្តាញសារព័ត៌មាន RT ដែលត្រូវបានដកស្រង់នាព្រឹកថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨។
នៅក្នុងឱកាសដែលសកលលោកទាំងមូល ចាប់ផ្តើមប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ មហាបាតុកម្ម និងការបង្ក្រាបយ៉ាងព្រៃផ្សៃបានក្លាយជាសំនួរ ដែលចោទសួរទៅកាន់ប្រទេសបារាំងផ្ទាល់ទៅវិញថា តើអ្វីទៅជាការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ខណៈមនុស្សរាប់រយនាក់បានរងរបួស និងជាង ១,៧០០នាក់ ត្រូវចាប់ខ្លួនទាំងបង្ខំនោះ? យ៉ាងណាក៏ដោយស្ថានការណ៍ជារួម ហាក់មិនបានបង្ហាញសញ្ញាធូរស្រាលនោះឡើយ ខណៈដែលរដ្ឋាភិបាល និងក្រុមធ្វើមហាបាតុកម្ម នៅតែបង្ហាញជំហរផ្ទុយគ្នាដាច់ស្រឡះបែបនេះ។
ខាងក្រោមនេះគឺខ្សែវីដេអូមួយចំនួន ដែលបង្ហាញអំពីការបង្ក្រាបបាតុកម្មសម័យទំនើប នៅប្រទេសបារាំងដ៏សាហាវព្រៃផ្សៃ មិនធ្លាប់មានក្នុងប្រទេសអឺរ៉ុបមួយនេះ ដែលអន្តរជាតិកំពុងតែចាប់អារម្មណ៍ និងព្រួយបារម្ភជំនួស៖