លោក គីម ជុងអ៊ុន ទំនងជានឹងមិនមកទស្សនកិច្ចទីក្រុងសេអ៊ូល ក្នុងឆ្នាំ២០១៨នេះទេ (Video inside)
10-12-2018 08:53
(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទំនងជានឹងមិនបំពេញដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងសេអ៊ូល នៅក្នុងឆ្នាំ២០១៨នេះទេ។ នេះបើតាមស្ថានីយទូរទស្សន៍ YTN ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨។
ស្ថានីយទូរទស្សន៍កូរ៉េខាងត្បូង YTN ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពពីមន្ត្រីមិនបញ្ជាក់អត្តសញ្ញាណម្នាក់ មកពីការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង។ ក៏ប៉ុន្តែខាងវិមានប្រធានាធិបតីកូរ៉េខាងត្បូង មិនទាន់ធ្វើការអត្ថាធិប្បាយ ណាមួយជុំវិញសេចក្ដីរាយការណ៍នេះនៅឡើយទេ។
គួរបញ្ជាក់ថា ក្រោយជំនួបរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន កាលពីខែកញ្ញាកន្លងទៅ ក្នុងទីក្រុងព្យុងយ៉ាង ក្រុមមន្ត្រីកូរ៉េខាងត្បូងបានឱ្យដឹងថាលោក គីម អាចនឹងបំពេញទស្សនកិច្ចមកកាន់ទីក្រុងសេអ៊ូល នៅចុងឆ្នាំ២០១៨នេះ៕