(ពិភពលោក)៖ ក្រដាសប្រាក់ដុល្លារអាមេរិក ត្រូវបានប្រើប្រាស់ជាផ្លូវការក្នុង១១ប្រទេស និងក្រៅផ្លូវការចំនួន៤៣ប្រទេស ប៉ុន្តែមិនមែនមានន័យថា ប្រាក់ដុល្លារអាមេរិក ជារូបិយបណ្ណមានតម្លៃថ្លៃជាងគេនោះទេ។ ខាងក្រោមនេះជារូបិយបណ្ណទាំង១០ ដែលមានតម្លៃថ្លៃជាងគេលើពិភពលោក ក្នុងនោះប្រាក់ដុល្លារជាប់ចំណាត់ថ្នាក់ទី១០៖
១០៖ លុយដុល្លារអាមេរិក (USD) របស់សហរដ្ឋអាមេរិក
៩៖ លុយ Franc (CHF) របស់ប្រទេស ស្វីស ១CHF ស្មើ ១,០៨ ដុល្លារអាមេរិក
៨៖ លុយដុល្លារ (KYD) របស់កោះ Cayman (ដែនដីក្រោមការគ្រប់គ្រងរបស់ចក្រភពអង់គ្លេស) ១ KYD ស្មើ ១,១៩ដុល្លារអាមេរិក
៧៖ លុយអឺរ៉ូ ( EUR) របស់ប្រទេសនៅអឺរ៉ុប ១EUR ស្មើ ១,២៤ ដុល្លារអាមេរិក
៦៖ លុយផោន (GBP) របស់ចក្រភពអង់គ្លេស ១ផោន ស្មើ១,៤០ដុល្លារអាមេរិក
៥៖ លុយផោន (GIP) របស់ដែនដី Gibraltar (ដែនដីក្រោមការគ្រប់គ្រងរបស់អង់គ្លេស ) ១ GIP ស្មើ ១,៤១ដុល្លារអាមេរិក
៤៖ លុយ Dinar (JOD) របស់ប្រទេស ហ្ស៊កដានី ១JOD ស្មើនឹង ១,៤១ដុល្លារអាមេរិក
៣៖ លុយ Omani Rial (OMR) របស់ប្រទេស អូម៉ាន ១ OMRស្មើនឹង ២,៦០ ដុល្លារអាមេរិក
២៖ លុយ Dinar (BHD) របស់ប្រទេស បារ៉ែន ១BHD ស្មើ ២,៦៥ដុល្លារអាមេរិក
១៖ លុយ Dinar (KWD) របស់ប្រទេស គុយវែត ១KWD ស្មើ ៣,៣៤ដុល្លារអាមេរិក៕