Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាព ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨! (Photo inside)

08-12-2018 20:44

(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ចិនបញ្ជូន​យានអវកាសឈ្មោះថា Chang'e ដើម្បីទៅសិក្សាតំបន់អាថ៌កំបាំងនៅចំហៀង​ម្ខាងទៀត​នៃ​ព្រះច័ន្ទ ដែល​មិនបែរមករកផែនដីយើង។

២៖ ហេតុការណ៍រត់ជាន់គ្នាក្នុងក្លឹបកម្សាន្តរាត្រីនៅប្រទេសអ៊ីតាលី បណ្តាលឲ្យមនុស្សស្លាប់​០៦នាក់ និងរបួស​១០០នាក់​។

៣៖ ​បាតុកម្មប្រឆាំងសាំងឡើងថ្លៃនៅ​ប្រទេសបារាំង ឈានដល់សប្តាហ៍ទីបួន។

៤៖ មនុស្សបាត់បង់ជីវិត​១១នាក់ និងរបួស១៩នាក់ ក្នុងករណីរថយន្តក្រុងបើកធ្លាក់ជ្រោះ​នៅតំបន់ Kashmir ប្រទេស​ឥណ្ឌា។

៥៖ ​អតីតជំនួយការក្រុមយុទ្ធនាការឃោសនាបោះឆ្នោត របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គឺលោក George Papadopoulos ត្រូវបានដោះលែងពីពន្ធនាគារវិញ។

៦៖ អតីត​ប្រធានាធិបតីកូឡុំប៊ី លោក Betancur ទទួលមរណភាព ក្នុងជន្មាយុ៩៥ឆ្នាំ។

៧៖ យាន​រុករក InSight របស់ NASA ទើបថតបាន​សំឡេងខ្យល់បក់​លើ​ភពអង្គារ។