(វីយែ្យន)៖ រដ្ឋមន្ត្រីប្រេងអារ៉ាប៊ីសាអូឌីត Khalid Al-Falih នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថាសហរដ្ឋអាមេរិកមិនមាន តួនាទីអ្វីមកបង្គាប់បញ្ជាឱ្យអង្គការនៃបណ្ដាប្រទេសអ្នកនាំចេញប្រេង ឬ OPEC ទម្លាក់តម្លៃប្រេង ឬក៏ធ្វើតាមអ្វីដែលខ្លួនចង់ បាននោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨។
លោក Khalid Al-Falih ធ្វើការកត់សម្គាល់បែបនេះប្រាប់អ្នកសារព័ត៌មាន មុននឹងចូលរួមកិច្ចប្រជុំ OPEC ក្នុងទីក្រុងវីយ្យែន ប្រទេសអូទ្រីស នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់)។ ថ្លែងនាឱកាសនោះ រដ្ឋមន្ត្រីប្រេងរូបនេះបានលើកឡើង ដូច្នេះថា៖«យើងមិនចាំបាច់ត្រូវសុំការអនុញ្ញាតពីនរណាម្នាក់ដើម្បីកាត់បន្ថយការផលិតប្រេងនោះទេ»។ ដោយឡែក នៅ ពេលត្រូវបានអ្នកសារព័ត៌មានសួរថាតើអារ៉ាប៊ីសាអូឌីតនឹងទទួលយកសំណើរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការបញ្ចុះតម្លៃប្រេងដែរឬទេ។ លោក Khalid បានឆ្លើយថាសហរដ្ឋអាមេរិកមិនមានតួនាទីអ្វីមកបង្គាប់បញ្ជាឱ្យអង្គការនៃ បណ្ដាប្រទេសអ្នកនាំចេញប្រេង ឬ OPEC ទម្លាក់តម្លៃប្រេង ឬធ្វើតាមអ្វីដែលខ្លួនចង់បាននោះឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធ លោក ដូណាល់ ត្រាំ បានសរសេរថា Twitter ថាលោករំពឹងថាអង្គការ OPEC នឹងមិនដាក់
កំហិតលើការផលិតប្រេងនោះទេ ដើម្បីកុំឱ្យប្រេងឡើងថ្លៃ៕