Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្ត្រី៖ ស្លូវ៉ាគី បណ្តេញមន្ត្រីការទូតរុស្ស៊ី ពីបទប្រព្រឹត្តិសកម្មភាពស៊ើបយកការណ៍

05-12-2018 22:13

(ស្លូវ៉ាគី)៖ រដ្ឋាភិបាលស្លូវ៉ាគី នៅថ្ងៃពុធនេះ បានបណ្តេញចេញមន្ត្រីការទូតរុស្ស៊ីម្នាក់ ចេញពីប្រទេសរបស់ខ្លួន, នេះបើតាមសម្តី នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Peter Pellegrini ហើយត្រូវបានចេញផ្សាយឲ្យដឹង ដោយសារព័ត៌មាន RT នាយប់ថ្ងៃទី0៥ ខែធ្នូ ឆ្នាំ២០១៨នេះ។

លោក Pellegrini បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ផ្អែកលើទិន្នន័យ ដែលបានផ្តល់ឲ្យដោយភ្នាក់ងារស៊ើបការណ៍យោធា, មន្ត្រីការទូត ដែលបានបំពេញការងារ ជាអនុព័ន្ធយោធា របស់បេសកកម្ម ត្រូវបានបណ្តេញចេញ កាលពីថ្ងៃទី២២ ខែវិច្ឆិកាកន្លងទៅមកម្ល៉េះ»។ លោកបន្តថា មន្ត្រីការទូតរូបនោះ ត្រូវបានគេប្រកាសថា ជាមនុស្សដែលត្រូវបានគេបណ្តេញចេញ ពីបទជាប់ពាក់ព័ន្ធនឹងសកម្មភាពស៊ើបការណ៍ ប្រឆាំងនឹងស្លូវ៉ាគី និងអង្គការ NATO។

លោកនាយករដ្ឋមន្ត្រី បានបន្តថា មន្ត្រីការទូតរុស្ស៊ីរូបនោះ បានចាកចេញពីស្លូវ៉ាគី ក្នុងរយៈពេល៤៨ម៉ោង បន្ទាប់ពីត្រូវបានគេប្រកាសថា ជាមនុស្សដែលត្រូវបានគេបណ្តេញចេញ៕