(ខាឡេដូនៀ)៖ គ្រោះធម្មជាតិរញ្ជួយផែនដី ដែលមានកម្រតិធ្ងន់ធ្ងរ ៧.៥រ៉ិចទ័រ បានវាយប្រហារប្រជុំកោះញូខាឡេដូនៀ (New Caledonia) នៃភាគនិរតីមហាសមុទ្រប៉ាស៊ីហ្វិកនៅមុខនេះបន្តិច ខណៈមានការចេញសេចក្តីព្រមានភ្លាមៗ ចំពោះរលកយក្សស៊ូណាមិ ដែលអាចកើតមានផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នារសៀលថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨។
គ្រោះរញ្ជួយដីខាងលើនេះ បានកើតចេញពីក្នុងជម្រៅ ១០គីឡូម៉ែត្រពីក្រោមបាតសមុទ្រ ហើយទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក បានកំណត់ថាវាមានទំហំ ៧.៥រ៉ិចទ័រ ខណៈតំបន់នៅជុំវិញចំណុចរំញ័រប្រមាណ ១,០០០គីឡូម៉ែត្រ ត្រូវបានដាក់ស្ថិតនៅក្នុងទីកន្លែងព្រមានចំពោះមុខរលកយក្សស៊ូណាមិ ដែលអាចកើតមាន។
គួរបញ្ជាក់ថា ភ្លាមៗបែបនេះពុំទាន់មានសេចក្តីរាយការណ៍អះអាងថា អាចមានមនុស្សរងគ្រោះ ឬក៏ការបំផ្លិចបំផ្លាញនោះនៅលើប្រជុំកោះ New Caledonia នោះឡើយ៕