(អង់ការ៉ា)៖ តុលាការអង់គ្លេសបានបដិសេធសំណើរបស់តួកគី ក្នុងការធ្វើបត្យាប័នអ្នកជំនួញតួកគីម្នាក់ លោក អាគីន អ៊ីភែក (Akın İpek) និងមនុស្សពីរម្នាក់ផ្សងទៀត លើការចោទប្រកាន់មួយចំនួនដូចជា មានជាប់ទាក់ទងទៅនឹងអ្នកប្រាជ្ញឥស្លាមលោក ហ្វេតធូលឡាហ៍ ហ្គូឡេន (Fethullah Gülen) ដោយបញ្ជាក់ថា ករណីនេះគឺជាហេតុផលនយោបាយ។ នេះបើតាមការចេញផ្សាយដោយសាព័ត៌មាន Turkish Minute នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១៨។
នៅក្នុងសាលក្រមមានកម្រាស់ ២៤ទំព័រ ចៅក្រមអង់គ្លេសក៏បានទម្លាក់ចោលផងដែរ នូវការចោទប្រកាន់ប្រឆាំងនឹងលោក İpek និងមនុស្សពីរនាក់ផ្សេងទៀត គឺលោក តាលីព ប៊ូយុគ (Talip Büyük) និងលោក ងាលី សេលីក (Ali Çelik) ពីបទផ្តល់ជំនួយដល់ភេរវករក្លែងបន្លំ ផ្នែកហិរញ្ញវត្ថុ និងការលួចស្តាប់ដោយខុសច្បាប់ ចំពោះការចូលរួមក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យកាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៦ ដែលប្រទេសតួកគីចោទប្រកាន់លោកចលនា Gülen ថាជាអ្នកនៅពីក្រោយរឿងនេះ។
ដោយឡែក ក្រៅពីការសង្កត់ធ្ងន់លើរឿងនយោបាយ ក្នុងសំណើធ្វើបត្យាប័នពីប្រទេសតួកគី តុលាការបានវាយតម្លៃថា ស្ថានភាពពន្ធនាគារនៅក្នុងប្រទេសតួកគី គឺគ្មានសុវត្ថិភាព ហើយនឹងអាចឈានទៅដល់ការធ្វើទារុណកម្ម ដល់អ្នកទោសទៀតផង។ ដូច្នេះ ទើចៅក្រមអង់គ្លេស លោក ចន ហ្សានី (John Zani) សម្រេចប្រឆាំងនឹងសំណើនៃការធ្វើបត្យាប័នលើបុរសទាំង ០៣នាក់នេះ។
គួរបញ្ជាក់ថា រដ្ឋាភិបាលតួកគីបានបន្តការបង្ក្រាបទៅលើសមាជិកនៃចលនា Gülen ដោយចោទប្រកាន់ពីបទភេរវកម្ម និងការគាំទ្រភេរវករ។ រដ្ឋាភិបាលដែលដឹកនាំដោយ លោកប្រធានាធិបតី អ៊ឺដូហ្គាន់ (Erdogan) បានបិទប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដែលនៅក្នុងដំណើរការនេះ។ បន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីឆ្នាំ ២០១៦ ប្រទេសតួកគីបានពង្រឹងការបោសសំអាតការចោទប្រកាន់នរណាម្នាក់ ដែលមានទំនាក់ទំនងជាមួយនឹងចលនាថាជាអ្នករចូលរួម របស់រដ្ឋប្រហារនោះ។ រីឯមនុស្សរាប់រយពាន់នាក់ត្រូវបានគេសួរចម្លើយ និងធ្វើការឃុំឃាំង៕