(កាប៊ុល)៖ អាជ្ញាធរអាហ្វហ្កានីស្ថាន បានឱ្យដឹងថាមេបញ្ជាការជាន់ខ្ពស់ក្រុមតាលីបង់ម្នាក់ឈ្មោះ Mullah Abdul Manan Akhund ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក នៅក្នុងខេត្ត Helmand ភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨។
លោក Manan Akhund គឺជាអភិបាល និងមេបញ្ជាការយោធាម្នាក់របស់ក្រុមតាលីបង់ប្រចាំខេត្ត Helmand ហើយលោក ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងស្រុក Nawzad នៃខេត្ត Helmand កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ។ ដោយឡែក ក្រុមតាលីបង់វិញ ក៏បានទទួលស្គាល់ព័ត៌មាននេះដែរដោយអះអាង ថាការស្លាប់របស់លោក Manan Akhund គឺជាការបាត់បង់យ៉ាងធំធេង តែនឹងមិនធ្វើឱ្យពួកគេចុះចាញ់ឬបោះបង់ចោល ការព្យាយាមដណ្ដើមគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថានឡើងវិញនោះទេ។
តែទោះជាយ៉ាងនេះក្ដី ក្រសួងមហាផ្ទៃអាហ្វាហ្កានីស្ថាន បានបញ្ជាក់ថាការស្លាប់របស់មេបញ្ជាការជាន់ខ្ពស់ខាងលើនឹងធ្វើឱ្យ ប៉ះពាល់យ៉ាងខ្លាំងដល់ស្មារតីប្រយុទ្ធក្រុមសកម្មប្រយុទ្ធតាលីបង់នៅក្នុងខេត្ត Helmand៕សហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកផ្ដាច់ជីវិតមេបញ្ជាការតាលីបង់ម្នាក់ នៅប្រទេសអាហ្វហ្កានីស្ថាន
(កាប៊ុល)៖ អាជ្ញាធរអាហ្វហ្កានីស្ថាន បានឱ្យដឹងថាមេបញ្ជាការជាន់ខ្ពស់ក្រុមតាលីបង់ម្នាក់ឈ្មោះ Mullah Abdul Manan Akhund ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក នៅក្នុងខេត្ត Helmand ភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨។
លោក Manan Akhund គឺជាអភិបាល និងមេបញ្ជាការយោធាម្នាក់របស់ក្រុមតាលីបង់ប្រចាំខេត្ត Helmand ហើយលោក ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងស្រុក Nawzad នៃខេត្ត Helmand កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ។ ដោយឡែក ក្រុមតាលីបង់វិញ ក៏បានទទួលស្គាល់ព័ត៌មាននេះដែរដោយអះអាង ថាការស្លាប់របស់លោក Manan Akhund គឺជាការបាត់បង់យ៉ាងធំធេង តែនឹងមិនធ្វើឱ្យពួកគេចុះចាញ់ឬបោះបង់ចោល ការព្យាយាមដណ្ដើមគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថានឡើងវិញនោះទេ។
តែទោះជាយ៉ាងនេះក្ដី ក្រសួងមហាផ្ទៃអាហ្វាហ្កានីស្ថាន បានបញ្ជាក់ថាការស្លាប់របស់មេបញ្ជាការជាន់ខ្ពស់ខាងលើនឹងធ្វើឱ្យ ប៉ះពាល់យ៉ាងខ្លាំងដល់ស្មារតីប្រយុទ្ធក្រុមសកម្មប្រយុទ្ធតាលីបង់នៅក្នុងខេត្ត Helmand៕