(ម៉ិចស៉ីកូ)៖ នៅទីបំផុត លោក Andres Manuel Lopez Obrador បានស្បថចូលកាន់តំណែងជាប្រធានាធិបតីម៉ិចស៊ីកូថ្មី ជាផ្លូវការហើយ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ (ម៉ោងនៅម៉ិចស៉ីកូ)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី០២ ខែធ្នូ ឆ្នាំ២០១៨។
ពិធីស្បថឡើងកាន់តំណែងរបស់ លោក López Obrador ធ្វើឡើងនៅក្នុងសភាជាតិម៉ិចស៉ីកូ ហើយតាមរយៈការស្បថ ឡើងកាន់តំណែងនេះ បានធ្វើឱ្យលោកក្លាយជាអ្នកនយោបាយឆ្វេងនិយមដំបូងគេបំផុត ដែលកាន់តំណែងជាប្រធានាធិបតី ម៉ិចស៊ីកូ ក្នុងរយៈពេលជា០៧ទសវត្សរ៍មកនេះ។ ថ្លែងនាឱកាសនោះ អតីតអភិបាលក្រុងម៉ិចស៊ីកូវ័យ៦៥រូបនេះក៏បានសន្យា ដែរថានឹងលុបបំបាត់អំពើពុករលួយ កាត់បន្ថយភាពក្រីក្រ និងប្រយុទ្ធប្រឆាំងជាមួយឧក្រិដ្ឋជនគ្រឿងញៀន ក៏ដូចជាលុប បំបាត់អំពើហិង្សានៅក្នុងប្រទេសជាដើម។
គួរបញ្ជាក់ថា លោក Lopez Obrador បានក្លាយជាប្រធានាធិបតីម៉ិចស៉ីកូ ក្រោយលោកបានយកឈ្នះលើ អតីតប្រធានាធិបតី លោក Enrique Peña Nieto នៅក្នុងការបោះឆ្នោតសកល កាលពីខែកក្កដាកន្លងទៅ៕