(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ នាវាស្រាវជ្រាវចិន Xuelong ចូលទៅដល់តំបន់អាក់ទិចនៅប៉ូលខាងជើង ក្រោយធ្វើដំណើរជិត​មួយខែ។

២៖ កូរ៉េខាងត្បូងនិងកូរ៉េខាងជើង​ ចាប់ផ្តើមការចុះត្រួតពិនិត្យបណ្តាញផ្លូវដែករួមគ្នា។

៣៖ ​រដ្ឋមន្រ្តីដឹកជញ្ជូនម៉ាឡេស៊ី បញ្ជាក់ថារដ្ឋាភិបាលបើកស្វាគមន៍ជានិច្ច ចំពោះការចង់​បន្តប្រតិបត្តិការរុករក​យន្តហោះ MH370 ឡើងវិញ ប៉ុន្តែវាតម្រូវឲ្យមានភស្តុតាងថ្មីដែលអាចទុកចិត្តបានខ្លាំង។

៤៖ មនុស្ស០៥នាក់ស្លាប់និងជាង៣០នាក់របួស ក្នុងករណីរថយន្តបុកគ្នា នៅទីក្រុងហុងកុង ប្រទេសចិន។

៥៖ ​ក្រុមយន្តហោះចម្បាំងប៉ាគីស្ថាន ធ្វើការហោះសម្តែង​នៅទីក្រុង Karachi ភាគខាងត្បូងប្រទេស។

៦៖ យន្តហោះអធិការបតីអាល្លឺម៉ង់ ជួបបញ្ហាបច្ចេកទេស នៅតាមផ្លូវធ្វើដំណើរ​​ទៅចូលរួមកិច្ចប្រជុំ G20។​

៧៖ ទិដ្ឋភាពទឹកជ្រោះ Chishui នៅ​ខេត្ត Guizhou ភាគនិរតីប្រទេសចិន។