ទីបំផុតនាវាបំបែកទឹកកកចិន ធ្វើដំណើរដល់តំបន់ប៉ូលខាងជើងភពផែនដី ក្រោយចំណាយពេលអស់ជិត១ខែ
30-11-2018 15:06
(ប៉េកាំង)៖ នាវាស្រាវជ្រាវរបស់ចិនឈ្មោះ ស៊ឺឡុង (Xuelong) នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចូលទៅដល់តំបន់មហាសមុទ្រទឹកកកអាក់ទិច នៃតំបន់ប៉ូលខាងជើងភពផែនដីហើយ ក្រោយការធ្វើដំណើរអស់រយៈពេលជិត ០១ខែ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
នាវាបំបែកទឹកកក Xuelong ដែលមានន័យថា «នាគព្រិល» បានដឹកអ្នកស្រាវជ្រាវមួយក្រុមចេញពីទីក្រុងសៀងហៃ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ដែលវាគឺជាការចាប់ផ្តើមនៃបេសកកម្មលើកទី ៣៥ របស់ចិន ដើម្បីឆ្ពោះទៅកាន់តំបន់អាក់ទិច ដែលមានរយៈពេលសរុប ១៦២ថ្ងៃ និងចម្ងាយ ៦៨,៥០០គីឡូម៉ែត្រ។
គួរជម្រាបថា នាថ្ងៃសុក្រនេះ ក្រុមការងារនាវា Xuelong ត្រូវគេរំពឹងថា នឹងទៅស្ថានីយ ចុងសាន (Zhongshan) របស់ចិន នៅឯតំបន់ដ៏ត្រជាក់នេះ។ តំបន់សមុទ្រទឹកកកអាក់ទិចកំពុងក្លាយជាទីតាំងប្រជែងគ្នាថ្មីមួយទៀតរវាងមហាអំណាចធំៗ រួមមានបណ្តាប្រទេសអឺរ៉ុបមួយចំនួន សហរដ្ឋអាមេរិក រុស្ស៊ី និងចិនផងដែរ៕