(ឡុងដ៍)៖ ក្រុមហ៊ុន Facebook Inc បានចាប់ផ្តើមអនុវត្តការត្រួតពិនិត្យរបស់ខ្លួន សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មនយោបាយ នៅក្នុងចក្រភពអង់គ្លេស ហើយនៅក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។

​ក្រុមហ៊ុន Facebook បានឲ្យដឹងយ៉ាងដូច្នេះ ​«ឥឡូវនេះ ក្រុមអ្នកផ្សព្វផ្សាយពាណិជ្ជកម្មនយោបាយ ត្រូវតែបញ្ជាក់ពីអត្តសញ្ញាណ និងទីតាំងរបស់ពួកគេ ព្រមទាំងប្រាប់ឲ្យដឹងថាអ្នកណាជាអ្នកបង់ថ្លៃផ្សព្វផ្សាយពាណិជ្ជកម្ម មុនពេលដែលពួកគេអាចដំណើរការ ផ្សព្វផ្សាយនយោបាយ នៅលើប្រព័ន្ធទំនាក់ទំនង Facebook ឬក៏នៅលើ Instagram»