(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ អាមេរិក​បញ្ជូននាវា​ចម្បាំងពីរគ្រឿង ឆ្លងកាត់​ច្រកសមុទ្រ​តៃវ៉ាន់ជាថ្មី និង​អះអាងថា វាជាសេរីភាព​នាវាចរ​ដែលច្បាប់អន្តរជាតិ​អនុញ្ញាត​។

២៖ ប្រទេសឥណ្ឌា​បាញ់បង្ហោះ​ផ្កាយរណបម្តង​ជាង​៣០គ្រឿង ឡើងទៅ​កាន់ទីអវកាស។

៣៖ ​យោធាអាមេរិក ត្រៀមដាក់ដំណើរការ​នាវាពិឃាតបំពាក់មីស៊ីលប្រដេញឈ្មោះ Thomas Hudner។

៤៖ មន្រ្តីបក្សប្រជាធិបតេយ្យលើកស្ទួយលោកស្រី Nancy Pelosi ធ្វើជាប្រធានសភាតំណាងរាស្រ្តអាមេរិក។

៥៖ ​អ្នកភូមិចិនដាំដើមផ្កាដើម្បីបង្កើនប្រាក់ចំណូលនៅខេត្ត Henan ភាគកណ្តាលប្រទេស។

៦៖ មនុស្ស១០នាក់ស្លាប់ និង២៩នាក់របួស ក្នុងករណីបំផ្ទុះរថយន្ត នៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។

៧៖ ម៉ិចស៊ីកូ​ប្រគល់ពានរង្វាន់​ស្នាដៃកិត្តិយស ​ឲ្យកូនប្រសារប្រុសលោក ដូណាល់ ត្រាំ តែប្តូរមកវិញនូវការ​តវ៉ាពី​ប្រជាជនខ្លួន។