(ប៉េកាំង)៖ គណៈកម្មការ​​ត្រួតពិនិត្យ​សេវាធានារ៉ាប់​រង និងធនាគារ​នៃ​ប្រទេសចិន ហៅកាត់ថា CBIRC នាថ្ងៃពុធ​សប្តាហ៍​នេះ​​បានដាក់ចេញ​នូវសេចក្តីព្រាងថ្មីមួយ​ស្តីពីការធ្វើនិយ័តកម្ម​ទៅលើ​​ធនាគារ​បរទេស ដើម្បីស្ទង់មតិយល់​ឃើញ​របស់​​​សាធារណជន។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

បើតាមសេចក្តីថ្លែងការណ៍​របស់ CBIRC ការកែសម្រួល​លើ​បទបញ្ញត្តិ​សម្រាប់ការធ្វើនិយ័តកម្ម​​ធនាគារ​បរទេសនេះ មានគោលដៅ​ពង្រីកការបើកចំហ​នៃឧស្សាហកម្ម​ធនាគារ ពង្រឹកភាព​ប្រកួតប្រជែង​រវាងធនាគារនានា លើកកម្ពស់​សមត្ថ​ភាព​ទប់ស្កាត់ហានិភ័យនៃធនាគារ​បរទេស និង​​លើកស្ទួយ​ការការពារសិទ្ធិ​ក៏ដូចជាផលប្រយោជន៍​​អតិថិជន​របស់​ធនា​គារ។

គួរជម្រាបថា គណៈកម្មការ CBIRC បានបង្កើន​ការអនុវត្តន៍​វិធានការ​បើកចំហទីផ្សារតាម​ផ្នែកខុសៗគ្នា​ជាច្រើន៕