(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ អាជ្ញាធរឥណ្ឌូណេស៊ី ធ្វើសន្និសីទសារព័ត៌មានអំពីរបាយការណ៍នៃការស៊ើបអង្កេតជុំវិញ ករណី​ធ្លាក់​យន្ត​ហោះ​ដឹក​អ្នកដំណើរ​​ជើង​ហោះហើរ​JT610 ​របស់អាកាសចរណ៍ Lion Air។

២៖ ប្រធានាធិបតីចិន ចូលគាល់ស្តេចអេស្ប៉ាញ ដើម្បីពង្រឹង​កិច្ចសហប្រតិបត្តិការនិងរឹងបន្តឹងចំណងមិត្តភាព។

៣៖ ​ព្យុះដ៏មានឥទ្ធិពលកំពុងលុកលុយទីក្រុងស៊ីដនីប្រទេសអូស្រ្តាលី។

៤៖ ប្រជាជនយេម៉ែន ដែលរងគ្រោះដោយសារសង្រ្គាម នាំគ្នាទទួលយកជំនួយពីមជ្ឈមណ្ឌលផ្តល់ស្បៀងអាហារ​ នៅ​ទីក្រុង Sanaa។

៥៖ ​អ្នកភូមិចិន ដាក់ហាលមីនៅក្រុង Xinyu នៃខេត្ត Jiangxi ភាគខាងកើត។

៦៖ ផ្ទុះទីតាំងរោងចក្រ​គីមីនៃភាគខាងជើង​ប្រទេសចិន ផ្តាច់ជីវិត​មនុស្ស​រហូតដល់២២នាក់ និង​របួស​២២នាក់។

៧៖ អាមេរិក​​ព្រមលក់​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ AH-64E Apache ចំនួន១០គ្រឿង និងគ្រាប់បែកជាង១៤០,០០០គ្រាប់​ដល់អេហ្ស៊ីប ក្នុង​តម្លៃខ្ទង់ពាន់​លានដុល្លារ។