(តៃប៉ិ)៖ ប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី Tsai Ing-wen បានប្រាប់ឲ្យដឹងនៅថ្ងៃសៅរ៍នេះថា អ្នកស្រីបានលាលែងពីតំណែង ជាប្រធានបក្ស Democratic Progressive Party ដែលកំពុងកាន់អំណាច បន្ទាប់ពីបក្សឯករាជ្យនិយមមួយនេះ បានចាញ់ការបោះឆ្នោត ជ្រើសតាំងអភិបាលក្រុង, នេះបើយោងតាម សារព័ត៌មាន Channel News Asia ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី២៤ ខែវិច្ឆិកានេះ។
បក្ស Democratic Progressive Party បានចាញ់នៅតំបន់កាន់កាប់ជាប្រពៃណី គឺទីក្រុង Kaohsiung ជាលើកដំបូង នៅក្នុងរយៈពេល២០ឆ្នាំកន្លងទៅ ហើយក៏បានចាញ់នៅទីក្រុង Taichung ជាទីក្រុងធំជាងគេទី២ផងដែរ។
ការបោះឆ្នោតក្នុងតំបន់នេះ ត្រូវបានគេមើលឃើញថា គឺជាការស្ទង់មតិសាកល្បង នៅពាក់កណ្តាលអាណត្តិ សម្រាប់អ្នកស្រី Tsai ស្របពេលដែលអ្នកស្រី កំពុងប្រឈមមុខនឹង ការប្រតិកម្មប្រឆាំងនឹង កំណែទម្រង់ក្នុងស្រុក និងការព្រួយបារម្ភ អំពីទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនឡើង ជាមួយចិន៕