(អ៊ីស្លាម៉ាបាដ)៖ មនុស្សយ៉ាងហោចណាស់ ២៣នាក់ស្លាប់ និង ៣១នាក់ផ្សេងទៀតរងរបួសបន្ទាប់ពីមានករណីផ្ទុះយ៉ាងកក្រើកផ្ទួនៗ នៅតំបន់ពីដាច់ដោយឡែកពីគ្នា គឺទីក្រុងការ៉ាជី និងតំបន់ជនជាតិភាគតិច Orakzai នៃភាគពាយ័ព្យប្រទេសអាហ្វហ្គានីស្ថាននៅពេលមុននេះបន្តិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
បើតាមមន្ត្រីប៉ាគីស្ថាន ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកយ៉ាងកក្រើកទី ១ គឺបានកើតមានឡើងនៅតំបន់ក្បែរព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន ដែលជាតំបន់ភ្នំទី ៧ នៃជនជាតិភាគតិចរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ។ បន្ទាប់ពីកើតមានការផ្ទុះភ្លាមៗ ក្រុមសង្គ្រោះបានទៅដល់កន្លែងកើតហេតុ និងបញ្ជូនមនុស្សរងរបួសទៅកាន់មន្ទីរពេទ្យដែលសិ្ថតនៅក្បែរនោះ។
គួរបញ្ជាក់ថា ពុំមានក្រុមណាមួយចេញមុខអះអាងថា ជាអ្នកស្ថិតនៅពីក្រោយការវាយប្រហារខាងលើនេះនៅឡើយទេ ខណៈចំនួនមនុស្សស្លាប់នឹងអាចកើនឡើងបន្ថែមទៀត ដោយសារតែអ្នករងរបួសមួយចំនួនមានសភាពធ្ងន់ធ្ងរខ្លាំង។ ដោយឡែកនៅថ្ងៃសុក្រដដែលនេះ ក៏មានករណីបំផ្ទុះទី ២ ទៀតផងដែរ នៅម្តុំដងវិថីដែលមានសុទ្ធសឹងតែបេសកកម្មការទូត ក្នុងទីក្រុងការ៉ាជី បានបណ្តាលឲ្យមនុស្ស ០៥នាក់ស្លាប់ និងម្នាក់រងរបួស៕