Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិន៖ រថយន្ត​ជ្រុលចង្កូតទៅបុកក្រុម​ក្មេងសិស្ស​សាលា បណ្តាល​ឲ្យស្លាប់​០៥នាក់ និង​របួស១៨នាក់!

22-11-2018 17:35

(សិនយ៉ាង)៖ មនុស្សសរុប​០៥នាក់បានស្លាប់ និង១៨នាក់​រងរបួស បន្ទាប់ពី​រថយន្តធុនតូច​មួយគ្រឿង​បានជ្រុលចង្កូតទៅបុកក្រុម​ក្មេងសិស្សសាលា ដែលកំពុងដើរឆ្លងថ្នល់ក្រោយចេញ​ពីរៀន​នៅខេត្ត Liaoning ភាគឦសាន​ប្រទេសចិន។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាល្ងាច​ថ្ងៃព្រហស្បិ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។

ហេតុការណ៍​ខាងលើនេះ​បានកើតមាន​ឡើង កាលពីវេលាម៉ោង ១២៖៣០នាទី​រសៀលថ្ងៃព្រហស្បតិ៍នេះ នៅក្នុង​សង្កាត់ Jiangchang នៃទីក្រុង​សិនយ៉ាង របស់ខេត្ត Liaoning ដោយជនបង្ក​​ជាអ្នកបើកបរ​រថយន្ត ត្រូវបាន​ប៉ូលិសចាប់ខ្លួនភ្លាមៗ​នៅហ្នឹងកន្លែងកើតហេតុ​ ដើម្បីធ្វើការស៊ើប​អង្កេត។

គួរបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ​មិនទាន់មាន​ការបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ និង​រងរបួសទាំង ២៣នាក់នោះ មានកុមារ​ចំនួនប៉ុន្មានអ្នក​ឡើយ៕