ឡាវ នឹងកាត់បន្ថយអ្នកបម្រើការងាររដ្ឋ ដើម្បីកាត់បន្ថយការចំណាយថវិកាជាតិ
21-11-2018 00:04
(ឡាវ)៖ រដ្ឋាភិបាលឡាវ នឹងកាត់បន្ថយបរិមាណកំណត់ (កូតា) នៃអ្នកបម្រើការងាររដ្ឋថ្មីប្រចាំឆ្នាំ ពីចំនួន៣,០០០នាក់ នៅក្នុងឆ្នាំនេះមកនៅត្រឹម១,៥០០នាក់ នៅឆ្នាំ២០១៩ខាងមុខ ដើម្បីកាត់បន្ថយការចំណាយថវិកាជាតិ, នេះបើតាមសម្តីលោកនាយករដ្ឋមន្ត្រី Thongloun Sisoulith បានប្រាប់ទៅកាន់សភា នៅថ្ងៃអង្គារនេះ ហើយត្រូវបានសារព័ត៌មានស៊ិនហួ ចេញផ្សាយឲ្យដឹងយ៉ាងដូច្នេះនាយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
រដ្ឋាភិបាលឡាវ ក៏បានសម្រេចផ្អាក គម្រោងតំឡើងសន្ទស្សន៍ប្រាក់ខែមន្ត្រីរាជការផងដែរ ខណៈដែលប្រទេសកំពុងប្រឈមនឹងឧបសគ្គថវិកា។
សេដ្ឋកិច្ចឡាវ កំពុងបន្តមានស្ថិរភាព និងកើនឡើង ប៉ុន្តែមានកម្រិតយឺតជាងមុន, នេះបើតាមសម្តីអនុនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុឡាវ លោក Somdy Douangdy បានប្រាប់ទៅកាន់សភា៕