(កាប៊ុល)៖ អាជ្ញាធរអាហ្វហ្កានីស្ថាន នៅថ្ងៃអង្គារនេះ បានឱ្យដឹងថាមនុស្សយ៉ាងហោចណាស់៤០នាក់ ត្រូវបានសម្លាប់នៅក្នុងការ វាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតមួយ នៅក្បែរសាលរៀបចំពិធីរៀបអាពាហ៍ពិពាហ៍មួយកន្លែង ស្ថិតនៅក្នុងទីក្រុងកាប៊ុល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរអាហ្វហ្កានីស្ថាន មនុស្ស៦០នាក់ទៀតក៏បានរងរបួសផងដែរ។ ប៉ុន្តែភ្លាមៗមិនទាន់មានក្រុមណាមួយចេញមុខ ទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ ខណៈក្រុម ISIS និងក្រុមសកម្មប្រយុទ្ធតាលីបង់ តែងតែដឹកនាំការ វាយប្រហាររបៀបនេះនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន៕