Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការចេញបញ្ជាឲ្យរដ្ឋបាល​លោក ដូណាល់ ត្រាំ ប្រគល់ប័ណ្ណសម្គាល់ខ្លួនឲ្យលោក Acosta អ្នកយកព័ត៌មាន CNN ចូលយកព័ត៌មាននៅក្នុងសេតវិមានវិញ

16-11-2018 23:38

(វ៉ាស៊ីនតោន)៖ ចៅក្រមសហព័ន្ធ នៅថ្ងៃសុក្រនេះបានចេញបញ្ជាឲ្យរដ្ឋបាល របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ប្រគល់ប័ណ្ណសម្គាល់ខ្លួន សម្រាប់ចូលយកព័ត៌មាន ​ឲ្យអ្នករាយការណ៍ព័ត៌មានរបស់ភ្នាក់ងារសារព័ត៌មាន CNN លោក Jim Acosta ដើម្បីមានសិទ្ធក្នុងការចូលរួមយកព័ត៌មាន នៅសេតវិមាន របស់សហរដ្ឋអាមេរិកវិញ, នេះបើយោងតាមសារព័ត៌មាន AP ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី១៦ ខែវិច្ឆិកានេះ។

លោក​ Timothy Kelly ជាចៅក្រមតុលាការថ្នាក់ស្រុករបស់សហរដ្ឋអាមេរិក បានប្រកាសពី ការសម្រេចចិត្តរបស់លោក បន្ទាប់ពីមានកាត់ក្តីមួយ នៅទីក្រុង Washington, លោកចៅក្រមបានប្រកាសថា ប័ណ្ណសម្គាល់ខ្លួនរបស់លោក Acosta នឹងត្រូវប្រគល់ឲ្យវិញភ្លាមៗ ដើម្បីអនុញ្ញាតឲ្យលោកអាចចូលយកព័ត៌មាន នៅសេតវិមានបាន។

ទីភ្នាក់ងារសារព័ត៌មាន CNN បានស្នើសុំឲ្យចៅក្រមបង្ខំឲ្យសេតវិមាន ប្រគល់មកវិញភ្លាមៗ នូវប័ណ្ណសម្គាល់ខ្លួន ដែលបានប្រគល់ឲ្យលោក Acosta ដែលជាអ្នកទទួលបន្ទុកយកព័ត៌មាន ប្រចាំនៅសេតវិមាន មកពី CNN ដើម្បីអនុញ្ញាតឲ្យលោក ចូលទៅកាន់សេតវិមាន យកសន្និសីទសារព័ត៌មាន និងព្រឹត្តិការណ៍ផ្សេងទៀត។ ការស្នើសុំនេះត្រវបានធ្វើឡើង ខណៈបណ្តឹងនៃការដកហូតប័ណ្ណសម្គាល់ខ្លួនរបស់លោក បាននឹងកំពុងបន្ត៕