(វ៉ាស៊ីនតោន)៖ ទំនាក់ទំនងនៃវិស័យអវកាសរវាងរុស្ស៉ី និងសហរដ្ឋអាមេរិក នៅតែមានចំណងដ៏រឹងមាំឥតប្រួលប្រែឡើយ ទោះបីជាប្រទេសទាំងពីរមានបញ្ហាវិវាទក្នុងផ្នែកដទៃទៀតក៏ដោយ។ នេះបើតាមការលើកឡើងរបស់ប្រធានទីភ្នាក់ងារអវកាស NASA លោក ជីម ប្រាយដិនស្តាញ (Jim Bridenstine) ដកស្រង់សម្តីដោយសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Bridenstine បានថ្លែងយ៉ាងដូច្នេះថា «បើនិយាយពីនៅលើភពផែនដី ពេលខ្លះរុស្ស៉ី និងអាមេរិកគឺមិនត្រូវគ្នាឡើយ ប៉ុន្តែបើនិយាយពីការរុករកក្នុងទីអវកាស ការបង្កើតរបកគំហើញ... បើគិតពីផ្នែកវិទ្យាសាស្រ្ត និងការអភិវឌ្ឍនៃវិស័យអវកាសវិញនោះ ទំនាក់ទំនងរវាងទីភ្នាក់ងារ Roscosmos និង NASA គឺនៅតែមានភាពរឹងមាំដូចដើមដដែល» ហើយលោកមានបំណងចង់រក្សាស្ថិរភាពទំនាក់ទំនងបែបនេះទៀត។
គួរជម្រាបថា បើតាមការឲ្យដឹងពីលោក Bridenstine អង្គការ NASA មានគម្រោងនឹងសហការជាមួយទីភ្នាក់ងារអវកាសរុស្ស៉ី Roscosmos ដើម្បីចាប់ផ្តើមបេសកកម្មថ្មីមួយ ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS តាមរយៈការប្រើប្រាស់រ៉ុក្កែត Soyuz របស់រុស្ស៉ី