(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីនឹងប្រគល់ ប្រព័ន្ធមីស៊ីលការពារដែនអាកាសរយៈចម្ងាយខ្លី Tor-M2DT មួយក្រុមដំបូងទៅឲ្យយោធារបស់ខ្លួននៅភាគខាងជើង នាសប្តាហ៍ក្រោយ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិរុស្ស៉ីដកស្រង់ខ្លឹមសារដោយសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
សេចក្តីប្រកាសខាងលើបានឲ្យដឹងថា នាថ្ងៃទី១៩ដល់ទី២៥ ខែវិច្ឆិកា ប្រព័ន្ធមីស៊ីលការពារអាកាសសម្រាប់តំបន់អាក់ទិច Tor-M2DT មួយក្រុមដំបូង នឹងត្រូវដាក់ឲ្យធ្វើប្រតិបត្តិការជាផ្លូវការ នៅក្នុងជួរកម្លាំងយោធាភាគខាងជើង។
គួរជម្រាបថា ប្រព័ន្ធ Tor-M2DT ត្រូវបានអភិវឌ្ឍន៍ឡើងជាពិសេស សម្រាប់កងកម្លាំងយោធានៅតំបន់អាក់ទិចរបស់រុស្ស៉ីហើយសព្វាវុធនេះមានសមត្ថភាពការពារ ការវាយប្រហារពីដែនអាកាសក្នុងរយៈពេលយ៉ាងតិច១៥គីឡូម៉ែត្រ៕